ក្លឹបនៅ MLS ចាប់អារម្មណ៍ចង់បាន Lloris ពី Spurs

ក្លឹបអាមេរិក Los Angeles កំពុងទាក់ទងចង់បាន Hugo Lloris ពីក្លឹប Tottenham Hotspur នៅក្នុងពេលនេះ ។ នេះ​បេី​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC នៅ​ក្នុង​ថ្ងៃនេះ។

បេីយោងតាមប្រភពខាងលេី Spurs ក៏​បាន​បេីក​ភ្លេីង​ខៀវ​ឲ្យ​អ្នក​ចាំទី​រូប​នេះ​ផ្លាស់​ចេញ​ផង​ដែរ​។

នេះក៏ព្រោះតែ Spurs ត្រូវចំណាយលេីប្រាក់ពលកម្មខ្ពស់ទៅលេី Lloris។ បច្ចុប្បន្ន Lloris មាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ប្រមាណ ១០ ម៉ឺន​ផោន។

Hugo មកលេងឲ្យ Spurs តាំងពីឆ្នាំ ២០១២មក ដោយ​នឹង​ចប់​កុង​ត្រា​នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤។ កីឡាករវ័យ ៣៧ ឆ្នាំ លេង​ឲ្យ​ក្លឹបសរុប ៤៤៧ ប្រកួត ក្នុង​រយៈ​ពេល​ប្រមាណ ១២ ឆ្នាំ​កន្លង​មក​នេះ៕