នៅក្នុងថ្ងៃសុក្រនេះ លោក Jurgen Klopp បានធ្វើការប្រកាសយ៉ាងភ្ញាក់ផ្អើលមួយ ក្នុងការចាកចេញពីក្លឹប Liverpool នៅក្នុងឆ្នាំ២០២៤នេះ។
នៅក្នុងវីដេអូបង្ហោះដោយបណ្ដាញសង្គមរបស់ក្លឹប Liverpool លោក Klopp បាននិយាយថា លោកស្រលាញ់ក្លឹប និងទីក្រុងលីវើភូលណាស់ ហើយលោកមិនមានបញ្ហាអ្វីជាមួយខាងក្លឹបនោះទេ។
លោកបាននិយាយថា៖ «ខ្ញុំស្រលាញ់អ្វីៗគ្រប់យ៉ាងដែលក្លឹបមាន តែខ្ញុំអស់កម្លាំងហើយ»។
បុរសជនជាតិអាល្លឺម៉ង់មួយនេះបានឡើងមកកាន់ Liverpool នៅឆ្នាំ២០១៥។ លោកបានជួយឱ្យក្លឹបហង្សក្រហមឈ្នះពាន Premier League ជាលើកដំបូងក្នុងរយៈពេលជាង ៣០ឆ្នាំ ព្រមទាំងឈ្នះសឹងតែគ្រប់ពានទាំងអស់ដូចជា UEFA Champions League, UEFA Super Cup ក៏ដូចជាពាន FA Cup និងពានខារ៉ាបាវជាដើម។
កុងត្រារបស់លោកជាមួយក្លឹបមានដល់ឆ្នាំ២០២៦។ នេះបានសេចក្ដីថា លោកចែកផ្លូវគ្នាមុនកុងត្រាបានបញ្ចប់។ មូលហេតុចម្បងដែលលោកលាឈប់នោះ ប្រហែលមកពីលោកចង់ចាប់ផ្ដើមជីវភាពថ្មី ត្បិតលោកកាន់ការងារនេះអស់ ៩ឆ្នាំមកហើយ៕