ភ្នាក់ងារ​ថា​ Barca ចង់​ឲ្យ​ Joao Felix និង​ Joao Cancelo នៅ​បន្ត​លើស​ពី​រដូវកាល​នេះ​

លោក​ Jorge Mendes ភ្នាក់ងារ​កីឡាករ​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ក្លឹប​ Barcelona ចង់​ឲ្យ​ ខ្សែប្រយុទ្ធ​ Joao Felix និង​ខ្សែការពារ​ Joao Cancelo នៅ​បន្ត​លើស​ពី​រដូវកាល​នេះ​តទៀត​។

លោក​ Jorge បាន​និយាយ​ថា​៖” Barca ចង់​បាន​ Felix និង​ Cancelo នៅ​បន្ត​លើស​ពី​រដូវកាល​នេះ​តទៀត​។ ក្លឹប​នេះ​គឺ​ចង់​ទិញ​កីឡាករ​ទាំងពីរ​រូប​នេះ​ដាច់​តែ​ម្ដង​ “។

លោក​បន្ត​ថា​៖” ថ្មីៗ​នេះ​មាន​ការ​រិះគន់​លើ​ទម្រង់​លេង​កីឡាករ​ទាំង​នេះ​ជាពិសេស​គឺ​​ Joao Felix? ខ្ញុំ​គិត​ថា​ទម្រង់​លេង​របស់​គេ​គឺ​ល្អ​ណាស់​មក​ដល់​ពេល​នេះ​ “។

Barca បាន​ខ្ចី​ជើង​ Joao Felix ពី​ Atletico Madrid រី​ឯ​ Joao Cancelo ពី​ Man City ដោយ​នឹង​បញ្ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​៕