អតីត​កីឡាករ​ Barca រូប​នេះ​ផ្លាស់​ទៅ​កាន់​ Gatefe ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

ខ្សែបម្រើ​ Ilaix Moriba បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Gatefe ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ពី​ក្លឹប​ RB Leipzig នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ។

Moriba នឹង​មក​លេង​ឲ្យ​ Gatefe នៅ​ក្នុង​មក​រា​នេះ​ត​ទៅ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

Gatefe នឹង​រ៉ាប់រង​លើ​ប្រាក់​ពលកម្ម​ទាំង​ស្រុង​របស់​ អតីត​កីឡាករ​របស់​ក្លឹប​ Barcelona រូប​នេះ​ក្នុង​កំឡុង​ពេល​ដែល​ គេ​ផ្លាស់​មក​ក្លឹប​មួយ​នេះ​៕