Barcelona ធ្លាក់ចេញពីពាន Copa de Rey យ៉ាងឈឺចាប់ ក្រោយចាញ់ Bilbao ក្នុងម៉ោងបន្ថែម

Barcelona បានធ្លាក់ចេញពីពាន Copa del Rey ដោយថ្វីជើងក្រុម Athletic Bilbao បន្ទាប់ពីចាញ់ក្នុងលទ្ធផល ៤ ទល់ ២ នៅ San Mames ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។

កីឡាករ Gorka Guruzeta បានជួយឲ្យ Bilbao នាំមុខនៅនាទីទីមួយ ប៉ុន្តែ Barca បាននាំមុខមុនត្រឹមតែកន្លះម៉ោង ខណៈ Robert Lewandowski បានស៊ុតតាមស្មើ ហើយ Lamine Yamal បានស៊ុតបញ្ចូលទីនាំមុខ ២ ទល់ ១។

ចូលដល់តង់ទី២ Barcelona ធ្វើមិនសូវបានល្អនោះទេ ដោយក្រុម Bilbao អាចវាយបកតាមស្មើ ហើយរហូតរកគ្រាប់បាល់នាំមុខ និងទទួលបានជ័យជំនះ នៅក្នុងម៉ោងបន្ថែម extra time។

ទោះជាយ៉ាងណាក៏ដោយ Yamal វ័យ ១៦ ឆ្នាំដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតក្នុងការប្រកួតនោះ អាចធ្វើឱ្យ Barca ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅនាទីចុងក្រោយ ប៉ុន្តែរូបគេ បានខកខានគ្រាប់បាល់បើកឆាកបន្ទាប់ពីបានស៊ុត ប៉ុន្តែអ្នកចាំទី Julen Agirrezabala របស់ Bilbao ធ្វើបានល្អជាង។

ការបរាជ័យរបស់ Barcelona ទល់នឹង Bilbao មានន័យថាទាំង Barcelona និង Real Madrid គឺបានធ្លាក់ចេញពីការប្រកួតពាន Copa del Rey នៅត្រឹមវគ្គនេះ៕