Bellingham រង​របួស ខណៈ​ពេល​កំពុង​ឡើង​ជើង

ខណៈ​កំពុង​ឡើង​ទម្រង់​លេង ខ្សែ​បម្រើ Jude Bellingham បាន​រង​របួស​ក​ជើង។

ក្នុង​អំឡុង​ប្រកួត​ជាមួយ​ Girona ដែល Real Madrid យក​ឈ្នះ​ដល់​ទៅ ៤-០ កាល​ពី​ម្សិលមិញ Bellingham បាន​រង​របួស​ក​ជើង។ របាយការណ៍​បឋម​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ធំៗ​បាន​ឲ្យ​ដឹង​ថា Bellingham អាច​នឹង​អវត្តមាន​ដោយ​សារ​របួស​នេះ​ប្រមាណ ២ ទៅ​ ៣ សប្ដាហ៍។មុន​រង​របួស Bellingham បាន​ស៊ុត​ចូល ២ គ្រាប់​ឲ្យ​ក្រុម​ក្នុង​ប្រកួត​ជាមួយ Girona។

ខ្សែ​បម្រើ​អង់គ្លេស​វ័យ ២០ ឆ្នាំ​ Bellingham បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ តាំង​ពី​មក​ចូល​លេង​ឲ្យ Real Madrid នៅ​ខែ​មិថុនា ឆ្នាំ​២០២៣ មក។ កីឡាករ​ត្រូវ​បាន Real ផ្ទេរ​ពី​ Borussia Dortmund ក្នុង​តម្លៃ ​ប្រមាណ ១០០ លាន​អឺរ៉ូ។ គិត​មក​ទល់ ពេល​នេះ Bellingham បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ចំនួន ២៩ លើក និង​ស៊ុត​ចូល​រហូត​ដល់​ទៅ ២០ គ្រាប់៕