Dortmund ទាក់ទង​ Man Utd ចង់​បាន​ Sancho ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

ក្លឹប​ Borussia Dortmund បាន​ទាក់ទង​ក្លឹប​ Manchester United ចង់​បាន​ ខ្សែប្រយុទ្ធ​ Jadon Sancho ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​ចរចា​រវាង​ក្លឹប​ទាំង​ពីរ​នេះ​គឺ​ជិត​បាន​បញ្ចប់​ហើយ​ ដោយ​កំពុង​ចរចា​លម្អិត​ពី​លក្ខខ័ណ្ឌ​កុងត្រា​។

យ៉ាង​ណា​ក៏​ដោយ​ការ​ខ្ចី​ជើង​នេះ​គឺ​ច្បាស់​ណាស់​ថា​ នឹង​គ្មាន​លក្ខខ័ណ្ឌ​ដាក់​ឲ្យ​ទិញ​យក​ ក្រោយ​ពេល​ចប់​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នោះ​ទេ​។

Dortmund មាន​ភាព​ជឿជាក់​ខ្លាំង​ក្នុង​ការ​នាំ​យក​ Sancho ពី​ Man Utd សម្រាប់​រដូវកាល​នេះ​៕