ក្លឹប Leicester City នឹងនាំយកខ្សែបម្រើ Stefano Sensi ពីក្លឹប Inter Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ក្លឹបអង់គ្លេសនេះនឹងចាយ ៥០ម៉ឺនអ៊ឺរ៉ូដើម្បីចំណាយខ្ចីជើងកីឡាករខាងលើសម្រាប់ពាក់កណ្ដាលរដូវកាលនេះ។
មួយវិញទៀតក្លឹបនេះក៏មានលក្ខខ័ណ្ឌទិញយកខ្សែបម្រើខាងលើផងដែរក្នុងតម្លៃ ២លានអ៊ឺរ៉ូក្នុងលក្ខខ័ណ្ឌក្លឹបនេះអង់គ្លេសឡើងទៅលេង Premier League នៅរដូវកាលក្រោយ។
Sensi នឹងធ្វើដំណើរទៅពិនិត្យសុខភាពនៅក្លឹបអង់គ្លេសមួយនេះនៅពេលខាងមុខនេះដ៏ខ្លីខាងមុខនេះ៕