Mbappeថា​ គេ​មិន​ទាន់​សម្រេច​ចិត្ត​នឹង​អនាគត​នៅ​ឡើយ​ទេ​

ខ្សែប្រយុទ្ធ​ Kylian Mbappe បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ គេ​មិន​ទាន់​បាន​សម្រេច​ចិត្ត​នឹង​អនាគត​របស់​គេ​នៅ​ឡើយ​ទេ​ នៅ​ខណៈ​ពេល​នេះ​។

Mbappe បាន​និយាយ​ថា​៖” ខ្ញុំ​មិន​ទាន់​បាន​សម្រេច​ចិត្ត​នឹង​អនាគត​របស់​ខ្ញុំ​នៅ​ឡើយ​ទេ​ នៅ​ខណៈ​ពេល​នេះ​ ព្រោះ​អត់​ទាន់​មាន​ជម្រើស​ “។

កីឡាករ​នេះ​បន្ត​ថា​៖” ប៉ុន្តែ​នៅ​ពេល​នេះ​ ពួក​យើង​បាន​ព្រម​ព្រៀង​នឹង​ លោក​ Al Khelaifi ប្រធាន​ក្លឹប​របស់​យើង​ អញ្ចឹង​គ្រប់​ភាគី​ទាំង​អស់​បាន​ព្រម​នឹង​រឿង​មួយ​នេះ​។ ឥឡូវ​នេះ​គឺ​ខ្ញុំ​ផ្ដោត​លើ​ក្រុម​ខ្ញុំ​ មិន​មែន​អនាគត​របស់​ខ្ញុំ​នោះ​ទេ​ “។

Kylian Mbappe មក​លេង​ឲ្យ​ PSG តាំង​ពី​ឆ្នាំ​២០១៨ ដោយ​គេ​ប៊ិះ​នឹង​ផ្លាស់​ទៅ​កាន់​ Real Madrid ទៅ​ហើយ​ ប៉ុន្តែ​អាក់ខាន​វិញ​ដោយ​សារ​តែ​គេ​សម្រេច​បន្ត​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៤​នេះ៕