Xavi ចង់​ចាកចេញ​ពី​តំណែង​គ្រូបង្គោល Barca ភ្លាមៗ​តែ​ត្រូវ​មេក្លឹបឃាត់

លោក​ Xavi គ្រូបង្គោល​ក្លឹប​ Barcelona ចង់​ចាកចេញ​ពី​តំណែង​ដឹកនាំ​ក្លឹប​នេះ​ភ្លាមៗ​តែ​ត្រូវ​បាន​ លោក​ Joan Laporta ប្រធាន​ក្លឹប​នេះ​ឃាត់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ RAC1

លោក​ Laporta បាន​និយាយ​ថា​៖” ខ្ញុំ​នឹង​មិន​ដក​តំណែង​ Xavi នោះ​ទេ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​ពេល​ណា​ក៏​ដោយ​។ Xavi បាន​ប្រាប់​ខ្ញុំ​ថា​ បើ​ល្អ​តែ​ម្ដង​គឺ​ដោយ​គេ​ចេញ​ចាកចេញ​មុន​កុងត្រា​ចប់​តែ​ម្ដង​ទៅ​ ចប់​មុន​រដូវកាល​នេះ​តែ​ម្ដង​ “។

លោក​បន្ត​ថា​៖” ខ្ញុំ​ថា​ខ្ញុំ​​ឯកភាព​ ប៉ុន្តែ​ក្នុង​លក្ខខ័ណ្ឌ​នេះ​គឺ​នៅ​ដឹកនាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នេះ​”។

Xavi នឹង​ចាកចេញ​ពី​ក្លឹប​ Barcelona នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​ដោយ​បញ្ចប់​មុន​កុងត្រា​រយៈពេល​ ១ឆ្នាំ​៕