លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City និយាយថា ខ្សែប្រយុទ្ធ Erling Haaland បានធូរស្បើយពីរបួសជើង ប៉ុន្តែស្ថិតនៅក្រោមដំណាក់កាលពិនិត្យបន្ត។
Haaland បានរងរបួសកាលពីអំឡុងប្រកួតជាមួយ Aston Villa កាលពីពាក់កណ្ដាលសប្ដាហ៍មុន ហើយបានអវត្តមានក្នុងប្រកួតជាមួយ Luton Town កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក Pep បាននិយាយថា Haaland ស្ទើរតែដើរមិនចង់រួច ក្រោយពីប្រកួតជាមួយ Aston Villa។ ទោះជាយ៉ាងណា កាលពីចុងសប្ដាហ៍ Haaland បានប្រាប់ Pep ថា អាចដើរធម្មតារួចវិញហើយ។ យ៉ាងនេះក្ដី លោក Pep ថា ស្ថានភាពរបស់ Haaland ស្ថិតក្រោមដំណាក់កាលពិនិត្យបន្ត។
Haaland បន្តបង្ហាញទម្រង់លេងល្អក្នុងរដូវកាលនេះ។ កីឡាករន័រវែសវ័យ ២៣ ឆ្នាំ លេង ២២ ប្រកួត ហើយស៊ុតចូល ១៩ គ្រាប់៕