លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកចង់បន្តដឹកនាំនៅក្លឹបនេះ ជាជាងទៅដឹកនាំនៅអេស្ប៉ាញ។
Pep បាននិយាយថា៖” ដឹកនាំនៅអេស្ប៉ាញ? ខ្ញុំពេញចិត្តនឹងដឹកនាំនៅក្លឹប Man City នេះហើយ ខ្ញុំពេញចិត្តនៅនេះខ្លាំងមែនទែន “។
លោកបន្តថា៖” ខ្ញុំនៅមានកុងត្រាមួយឆ្នាំទៀតនឹងក្លឹបនេះ។ សង្ឃឹមថា គេនឹងមិនដេញខ្ញុំចោលទៅចុះ អញ្ចឹងហើយខ្ញុំអាចនៅទីនេះបន្ត សល់ពេលដឹកនាំក្លឹបមួយនេះ “។
Pep មកដឹកនាំនៅ Man City តាំងពីឆ្នាំ២០១៦មក ដោយមានកុងត្រារហូតដល់ឆ្នាំ២០២៥៕
ប្រភព៖ Fabrizio Romano