ក្លឹប Paris Saint Germain ទិញបាន ខ្សែការពារវ័យក្មេង Lucas Beraldo ពីក្លឹប Sao Paulo រួចហើយនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
PSG បានចាយលុយ ២០លានអ៊ឺរ៉ូដើម្បីទិញយក Lucas ជាមួយនឹងកុងត្រារយៈពេលវែង។
ខាងក្លឹបបារាំងមួយនេះបានកក់កន្លែងពិនិត្យសុខភាពរួចរាល់ហើយ សម្រាប់ខ្សែការពារប្រេស៊ីលមួយនេះ។
Lucas និងធ្វើដំណើរជាមួយភ្នាក់ងារកីឡាកររបស់ខ្លួន ដើម្បីទៅកាន់បារាំងដើម្បីពិនិត្យសុខភាព និងចុះកុងត្រានៅសប្ដាហ៍ក្រោយនេះ៕