ខ្សែប្រយុទ្ធ Antoine Griezmann បាននិយាយទៅកាន់សារព័ត៌មាន TNT Sports Brazil កាលពីពេលថ្មីៗនេះថា គេចង់បន្តលេងនៅក្លឹប Atletico Madrid បន្តទៀត។
Griezmann បាននិយាយថា៖” ខ្ញុំចង់បាន Atletico ជាក្លឹបអឺរ៉ុបចុងក្រោយរបស់ខ្ញុំ ដែលខ្ញុំចូលរួមលេង ហើយចេញពីហ្នឹងទៅ ខ្ញុំនឹងលេងនៅក្លឹបផ្សេងគ្រាន់តែជាការកម្សាន្ត “។
កីឡាករនេះបន្តថា៖” ខ្ញុំមានបំណងចង់បន្តនៅទីនេះ។ ខ្ញុំស្ថិតនៅកម្រិតមួយដែលក្រុមនៅត្រូវការ។ អញ្ចឹងហើយចាំមើលៗថាតើពូកគេផ្ដល់ឱកាសឲ្យខ្ញុំឬអត់ យ៉ាងណាមានកីឡាករល្អៗច្រើនណាស់នៅទីនេះ “។
Griezmann មកលេងឲ្យ Atletico នៅក្នុងរដូវកាលនេះ ដោយមានកុងត្រារហូតដល់ឆ្នាំ២០២៦៕