លោក Mauricio Pochettino អ្នកចាត់ការក្លឹប Chelsea បាននិយាយកាលពីពេលថ្មីៗនេះថា សម្ពាធជារឿងធម្មតានៅក្លឹបរបស់លោកកំពុងដឹកនាំនេះ។
លោក Pochettino បាននិយាយថា៖” Chelsea យើងជាក្លឹបដ៏ធំមួយ បើយើងមានអារម្មណ៍ថាសម្ពាធ នេះរឿងធម្មតាទៅហើយនៅទីនេះ “។
លោកបន្តថា៖” នៅពេលដែលមាននរណាខឹងមិនពេញចិត្តយើង នេះមានន័យថាដោយសារយើងបានបង្កើតកំហុសណាមួយហើយ មិនមែនដោយសារក្រុមផ្សេងនោះទេ “។
Chelsea កំពុងឈរនៅលេខ១០ ក្នុងតារាងប្រកួត PL ដោយមាន ២២ពិន្ទុ ខណៈក្លឹប Arsenal ឈានមុខគេក្នុងតារាងប្រកួតមាន ៤០ពិន្ទុ៕